ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ២១នាក់ថែមទៀត ខណៈអ្នកជំងឺ ២នាក់បានជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ២១នាក់ថែមទៀត ខណៈអ្នកជំងឺ ២នាក់បានជាសះស្បើយ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ២១នាក់ថែមទៀត ខណៈអ្នកជំងឺ ២នាក់បានជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន ២១នាក់ថែមទៀត ខណៈអ្នកជំងឺ២នាក់បានជាស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកជំងឺកូវីដ-១៩ទាំង ២១នាក់រួមមាន៖

  1. ជនជាតិខ្មែរចំនួន ៤នាក់
  2. ជនជាតិចិន ១៣នាក់
  3. ជនជាតិម៉ាឡេស៊ី ១នាក់
  4. ជនជាតិវៀតណាម ៣នាក់

អ្នកជំងឺទាំងនេះរកឃើញវិជ្ជមាននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ចំណែកអ្នកជាសះស្បើយចំនួន ២នាក់វិញ គឺមាន៣នាក់ជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិឆេក ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង២នាក់ផ្សេងទៀត ជាជនជាតិចិនដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៩១នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៦១នាក់ ៕

អត្ថបទទាក់ទង