ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៥នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៥នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៥នាក់ថែមទៀត ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៥នាក់ថែមទៀត ក្នុងនោះមាន៥៨នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន ៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ-១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ផ្សេងទៀតជាជនជាតិចិន នៅខេត្តព្រះសីហនុ។

នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាល ក៏បានប្រកាស ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ ដែលជាស្ត្រីជនជាតិខ្មែរអាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់៕

អត្ថបទទាក់ទង