ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភម៉ាសចំនួន៥លានម៉ាស ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 33
ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភម៉ាសចំនួន៥លានម៉ាស ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភម៉ាសចំនួន៥លានម៉ាស ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ដើម្បីបន្ដចូលរួមការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩នៅកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភម៉ាស់ចំនួន ៥,០០០,០០០ម៉ាស ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩។

ពិធីប្រគល់-ទទួល នូវអំណោយជាម៉ាស់ចំនួន ៥លានម៉ាសនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង នៃក្រុមហ៊ុន ជីប ម៉ុង។

តាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ពិធីទទួលនៅថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាសចំនួន១លានម៉ាសនៃម៉ាស់សរុបចំនួន ៥លានម៉ាស ដែលនឹងមកដល់ជាបន្ដបន្ទាប់ទៀត។

ក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ទឹកចិត្ដសប្បុរសធម៌ដ៏ថ្លៃថ្លាររបស់អ្នកឧកញ៉ា ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ដ្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ ក៏ដូចជាសបញ្ជាក់ពីការអរគុណសន្ដិភាព។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាររបស់អ្នកឧកញ៉ា គឺជាកាយវិការនៃវប្បធម៌ចែករំលែក ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស។

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង តែងតែងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជានិច្ច ទាន់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះតែម្តង ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ ដោយកាលពីឆ្នាំ២០២០ ជីប ម៉ុង បានបរិច្ចាគថវិកា៣,៥០០,០០០ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ៕

អត្ថបទទាក់ទង