ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បង្ហាញពីទីតាំង ចំនួន ២៣កន្លែង ដែលជាប់ទាក់ទងនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 33

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបន្តរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន៣១ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

ជាមួយគ្នានោះ ក្រសួងសុខាភិបាល ក៏បានពីទីតាំង ចំនួន ២៣កន្លែង ដែលមានជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នេះផងដែរ។

គួរបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុប ៥៦៨ករណី ក្នុងនោះអ្នកជំងឺ៤៧៥នាក់ បានជាសះស្បើយ។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៧៦នាក់ ក្នុងនោះ មានប្រុស៣៧នាក់ និងស្រី៣៩នាក់ផងដែរ៕

ខាងក្រោមនេះជាទីតាំងទាំង ២៣កន្លែង ដែលជាប់ទាក់ទងនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»៖

អត្ថបទទាក់ទង