ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៥នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ក្នុងនោះករណីឆ្លងក្នុងសហគមន៍មាន ៣១ករណី ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 27
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៥នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ក្នុងនោះករណីឆ្លងក្នុងសហគមន៍មាន ៣១ករណី ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៥នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ក្នុងនោះករណីឆ្លងក្នុងសហគមន៍មាន ៣១ករណី ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣៥នាក់ថែមទៀត ដែលក្នុងនោះមានករណីវិជ្ជមាន ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានចំនួន៣១នាក់។ ជាមួយគ្នានោះដែរ អ្នកជំងឺចំនួន ២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ-១៩ ថ្មីទាំង៣៥នាក់នេះរួមមាន៖

  • ជនជាតិខ្មែរចំនួន ១២នាក់
  • ជនជាតិចិនចំនួន២២នាក់
  • ជនជាតិកូរ៉េចំនួន ១នាក់

ដោយឡែកសម្រាប់អ្នកជាសះស្បើយ២នាក់នោះគឺជាបុរស និងស្ត្រីជនជាតិឥណ្ឌា។

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ៖

  • ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ,
  • ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ,
  • អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ,
  • ត្រូវចូលរួមផ្តល់ព័ត៌មានបុគ្គល ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ,
  • បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើងអ្នកដែលឆ្លងកូវីដ-១៩ នោះឡើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៣នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង