ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ​​​​(Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 14
សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ​​​​(Video inside) សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ​​​​(Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ការបញ្ចុះអត្រាអាករពិសេស ទៅតាមប្រភេទរថយន្តដូចខាងក្រោម៖

* រថយន្តគ្រួសារ៖ បញ្ចុះអត្រាអាករពិសេស ១០ពិន្ទុភាគរយ ចំពោះរថយន្តទំហំស៊ីឡាំងមិនលើសពី ៣០០០cc (ពី៣០% មក២០% និងពី៦០%មក ៥០%) ព្រមទាំងបញ្ចុះអត្រាអាករពិសេស ១៥ពិន្ទុភាគរយ ចំប្រភេទទំហំស៊ីឡាំងលើសពី ៣០០០cc (ពី៦៥% មក ៥០% និងពី៧០% មក ៥៥%)

* រថយន្តប្រើអគ្គិសនីសុទ្ធ (រថយន្តគ្រួសារ និងរថយន្តដឹកអ្នកដំណើរ)៖ បញ្ចុះអត្រាអាករពិសេស ២០ពិន្ទុភាគរយ (ពី៣០%មក១០%) ដើម្បីកាត់បន្ថយចំណាយ និងជួយការពារបរិស្ថានផងដែរ។

* រថយន្តដឹកទំនិញ៖ បញ្ចុះអត្រាអាការពិសេស១៥ពិន្ទុភាគរយ (ពី៤០%មក ២៥%) ចំពោះរថយន្តសណ្តោងសឺមីរ៉ឺម៉ក ព្រមទាំងបញ្ចុះអត្រាអាករពិសេស១០ពិន្ទុភាគរយ (ពី៤០%មក៣០%) ចំពោះរថយន្តដឹកទំនិញប្រភេទដែលមានទម្ងន់សរុប (ទម្រងរថយន្ត និងទម្ងន់ផ្ទុក) លើសពី៥តោន។ ការបញ្ចុះតម្លៃអត្រាអាករពិសេសលើរថយន្តដឹកទំនិញនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយចំណាយឡូជីស្ទីក។

* រថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេង៖ បញ្ចុះអត្រាអាករពិសេស ១០ពិន្ទុភាគរយ (ពី៤០% មក៣០%) ដើម្បីជួយដល់វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឡូជីស្ទីក។

សូមជម្រាបថា ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបាន ២៤១៩.៦លានដុល្លារ ធ្លាក់ចុះ៣៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដោយក្នុងនោះ មុខទំនិញរថយន្តដែលជាប្រភពចំណូលគយដ៏សំខាន់ ថយចុះប្រមាណ៤០%។

យោងតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួននេះ ដើម្បីបន្ធូរបន្ថយពន្ធលើករថយន្ត ក្នុងគោលដៅស្តារទីផ្សារ កាត់បន្ថយថ្លៃឡូជីស្ទីក និងការការពារបរិស្ថានផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា យោងតាមទិន្នន័យស្ថិតិនាំចូលឆ្នាំ២០២០ និងសន្មតថាបរិមាណរថយន្តនាំចូលមិនប្រែប្រួល ការបញ្ចុះតម្លៃអត្រាអាករពិសេសលើមុខទំនិញរថយន្តនេះ ចំណូលគយអាចបាត់បង់ប្រមាណ ៣០លានដុល្លារ ក្នុងមួយឆ្នាំ។ ប៉ុន្តែក្រសួងសេដ្ឋកិច្ច រំពឹងថា ការកែសម្រួលបញ្ចុះអត្រាអាករពិសេសនេះ អាចនឹងទាក់ទាញតម្រូវការប្រើប្រាស់រថយន្តកើនឡើងលើសឆ្នាំ២០២០ ដែលនាំឲ្យចំណូលពន្ធអាករកើនឡើង បំពេញនូវការបាត់បង់នេះវិញ។

ការកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួននេះ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១តទៅ៕

អត្ថបទទាក់ទង