ចៅសង្កាត់រងមួយរូបរបស់ CNRP នៅខេត្តស្ទឹងត្រែង សុំចូលរួមជីវភាពនយោបាយជាមួយ CPP
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ចៅសង្កាត់រងមួយរូបរបស់គណបក្សសង្គ្រោះជាតិ ឈ្មោះ តុ ស៊ីសាបុត្រ បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងនេះថា៖
ខ្ញុំបាទ តុ ស៊ីសាបុត្រ ជាចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាសង្កាត់នៃគណបក្សសង្គ្រោះជាតិ សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង សូមលាឈប់ពីគណបក្សសង្គ្រោះជាតិ និងសូមរួមរស់ជាមួយគណបក្សប្រជាជនចាប់ពីពេលនេះតទៅ?
ទោះយ៉ាងណា ចំពោះការប្រកាសលាលែងពី CNRP មកចូលគណបក្សប្រជាជនកម្ពុជានេះ គេមិនទាន់បានដឹងថា តើចៅសង្កាត់រងរូបនេះ បានសរសេរពាក្យស្នើសុំជាផ្លូវការហើយឬនៅ ឬយ៉ាងណានៅឡើយទេ។
https://www.facebook.com/to.sysaboth?hc_ref=ARQdVX5FeDIgk8-wdG53OSoRzSTmoyusLT1F5TQIwkUw80AM7y8rkxfks-XDk9kGvdY