ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន និងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងការពារការចម្លងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 65
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន និងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងការពារការចម្លងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំចិន និងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងការពារការចម្លងជំងឺកូវីដ-១៩

ក្នុងថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារតាមរយៈ Facebook ផ្លូវការរបស់លោកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។

ទទ្ទឹមនឹងការជូនពរឆ្នាំថ្មីនេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងយ័ត្នខ្ពស់កុំឲ្យមានគ្រោះអគ្គិភ័យកើតឡើង និងត្រូវបន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ចំពោះការធ្វើដំណើរកម្សាន្តជិតឆ្ងាយនានា ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ! ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន…។ ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយ ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។

សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ-១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។

ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។

ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ។ អរគុណសន្តិភាព»៕

អត្ថបទទាក់ទង