ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលម៉ារ៉ុក ៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កីឡា - សុខភាព 27
ក្រសួងសុខាភិបាលម៉ារ៉ុក ៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ ក្រសួងសុខាភិបាលម៉ារ៉ុក ៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់

អាជ្ញាធរនៃប្រទេសម៉ារ៉ុកបាននិយាយកាលពីថ្ងៃច័ន្ទថា «វ៉ាក់សាំងចិន Sinopharm មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ ហើយប្រទេសម៉ារ៉ុកនឹងបន្តប្រើប្រាស់វ៉ាក់សាំងនេះ ដើម្បីចាក់ជូនប្រជាជនដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ»

ក្រសួងសុខាភិបាលម៉ារ៉ុកបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទិន្នន័យដែលទទួលបានពីយុទ្ធនាការចាក់វ៉ាក់សាំងរបស់ម៉ារ៉ុកបានបង្ហាញថា ផលប៉ះពាល់អវិជ្ជមានគួរឱ្យកត់សម្គាល់មិនបានកើតមាននៅលើមនុស្សដែលមានអាយុ ៦០ ឆ្នាំ និងលើស ដែលបានទទួលការចាក់វ៉ាក់សាំងនោះទេ បើធៀបនឹងអ្នកដទៃទៀត ដែលបានចាក់វ៉ាក់សាំង Sinopharm នេះ»

រហូតមកដល់ពេលនេះ មានតែមនុស្សនៅក្នុងក្រុមអាយុនេះតែ ៨ នាក់ប៉ុណ្ណោះ ដែលបានរាយការណ៍ពីផលប៉ះពាល់តិចតួច បន្ទាប់ពីបានចាក់វ៉ាក់សាំង Sinopharm ដែលនេះមានចំនួនស្មើនឹង ២,២ ករណី ក្នុងចំណោមមនុស្ស ១០.០០០ នាក់។

សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា «ការសាកល្បងព្យាបាលដំណាក់កាលទី ៣ នៃវ៉ាក់សាំង Sinopharm ដែលបានអនុវត្តមួយផ្នែកនៅក្នុងប្រទេសម៉ារ៉ុក ដែលរួមមានមនុស្សដែលមានអាយុ ៦០ ឆ្នាំនិងលើស បានបង្ហាញពីភាពធន់ និងស៊ាំដ៏ល្អនៅក្នុងប្រជាជនទាំងនេះ។ ហើយការស្រាវជ្រាវបន្ថែមនូវដំណាក់កាលទី ៣ ក៏បានបង្ហាញពីប្រសិទ្ធភាពសរុបរហូតដល់ ៨៦% បូករួមនឹងសុវត្ថិភាពយ៉ាងល្អ»

ប្រទេសម៉ារ៉ុកបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនៅទីតាំងចំនួន ៣.០០០ កន្លែង កាលពីថ្ងៃទី ២៩ ខែមករា បន្ទាប់ពីទទួលបានវ៉ាក់សាំង COVID-19 ចំនួន ៦៦ លានដូសពីក្រុមហ៊ុនចិន Sinopharm និងពីសាកលវិទ្យាល័យ Oxford និង AstraZeneca ។

អត្ថបទទាក់ទង