ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិ រៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១០ កុម្ភៈ នៅមន្ទីរពេទ្យព្រះកេតុមាលា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 25
ក្រសួងការពារជាតិ រៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១០ កុម្ភៈ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្រសួងការពារជាតិ រៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១០ កុម្ភៈ នៅមន្ទីរពេទ្យព្រះកេតុមាលា

ក្រសួងការពារជាតិ រៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ (SARS-Cov-2 Sinopharm) ជូនថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ តាមគោលការស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី នៅមន្ទីរពេទ្យ ព្រះកេតុមាលា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន តាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ នឹងជូនដំណឹងនាពេលក្រោយទៀត។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ខាងក្រោម៖

អត្ថបទទាក់ទង