ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានៅតែបន្តទៅមុខ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 102
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានៅតែបន្តទៅមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានៅតែបន្តទៅមុខ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជានៅតែបន្តដំណើរទៅមុខពុំមានអ្វីមករារាំងបានឡើយ ហើយការបោះឆ្នោតត្រូវដំណើរការតាមការគ្រោងទុក។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ «វិញ្ញាបនបត្រ និងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុបជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅកម្ពុជាមានគណបក្សនយោបាយជាច្រើនដែលត្រូវចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ លោកបានបន្ថែមថា នៅប្រទេសខ្លះ មានគណបក្សតែមួយក៏គេនៅតែចាត់ទុកថាជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យដែរ ដែលនៅក្នុងគណបក្សនោះមានបេក្ខជនច្រើនរូបដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើស៕

អត្ថបទទាក់ទង