ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 35
អាជ្ញាធរជាតិអប្សរា ផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី អាជ្ញាធរជាតិអប្សរា ផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី

ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរបានធ្លាក់ចុះ ដោយសារជំងឺកូវីដ-១៩ ក៏ពិតមែន តែកិច្ចការងារជួសជុលអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែមមាញឹក។

ជាក់ស្តែង កម្រាលឈើថ្មើជើងនៅក្នុងបរិវេណបន្ទាយស្រី ត្រង់ចំណុចគោបុរៈទី២ ឬច្រកចូលទី៣នៃប្រាសាទ ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលមានការចូលរួមសហការជាមួយក្រុមភ្នាក់ងារទេសចរ រួមទាំងភ្នាក់ងារសណ្ដាប់ធ្នាប់កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។

ការជួសជុលនេះ ត្រូវបានអនុវត្តជាប្រចាំដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទស្សនាប្រាសាទ៕

អត្ថបទទាក់ទង