ខ្មែរប៉ុស្ដិ៍ Close

ប្រយ័ត្ន​ចូល​គុក​ ព្រោះមិនដឹងពីការលេង Facebook

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
ប្រយ័ត្ន​ចូល​គុក​ ព្រោះមិនដឹងពីការលេង Facebook ប្រយ័ត្ន​ចូល​គុក​ ព្រោះមិនដឹងពីការលេង Facebook

កាល​ពី​ពេល​កន្លង​ទៅ​​នេះFacebook បាន​​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​ប្រើប្រាស់ ដែល​មាន​ចំនួន ២៧ ទំព័រ ដោយ​បង្ហាញ​ពី​អំពើ​ទង្វើ​ខុសឆ្គង​​មួយ​ចំនួន​របស់​អ្នកប្រើប្រាស់​ដែល​អាច​ឈាន​ដល់​ការ​បិទ​ទំព័រ និង​គណនី (ឬ​ហៅ​ថា​ចូល​គុក​ Facebook) ឬ អាច​ឈាន​ដល់​ការ​ចាប់​ខ្លួន​ទៀត​ផង​។

ត​ទៅ​នេះ​នឹង​បង្ហាញ​ជូន​លម្អិត​ពី​រឿង​រ៉ាវ​ដែល​អ្នក​មិន​គួរ​បង្ហោះ​លើ​ Facebook ៖

  • រូប​​ភាព​អាក្រាត​​របស់​កុមារ​ សូម្បី​តែ​រូប​ដែល​បង្ហោះ​ដោយ​ឪពុក​ម្ដាយ
  • រូប​ភាព​បង្ហាញ​ពី​ដើម​ទ្រូង​នារី​ដែល​គ្មាន​ការ​បិទ​បាំង​ (ប៉ុន្តែ​មាន​ការ​លើក​លែង​ចំពោះ​ការ​​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ ឬ ការ​បំបៅ​ដោះ​ទារក)
  • ការ​បង្ហោះ​សារ​ដែល​ចេញ​មុខ​និយាយ​ថា​​ជន​រងគ្រោះ​នៃ​សោកនាដកម្ម​ណា​មួយ​ជា​មនុស្ស​កុហក​បន្លំ​ខ្លួន​​ធ្វើ​ជា​ជន​រងគ្រោះ
  • ការ​បង្ហោះ​សារ​សារភាព​ទោស​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​
  • ចង់​ទិញ​ ឬ លក់​គ្រឿង​ញៀន​ ឬ​ថ្នាំ​មិន​ស្រប​ច្បាប់​ដទៃ​ទៀត​
  • ការ​បង្ហោះ​សារ​វាយ​ប្រហារ​នរណា​ម្នាក់​
  • ​​​​រូបភាព​គូថ​ដែល​គ្មាន​អ្វី​បិត​បាំង​
  • សារ​​ដែល​​ញុះញង់​ឲ្យ​មាន​ការ​​ប្រើ​ហិង្សា​ព្រោះ​តែ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

Facebook មាន​អ្នកពិនិត្យ​ការ​បង្ហោះ​ជាង ៧៥០០នាក់ ក្នុង​ចំណោម​បុគ្គលិក​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព សរុប ១៥០០០​នាក់។ ចំនួន​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ការ​កើនឡើង​ដល់ ២ម៉ឺន​នាក់ នៅ​ចុង​ឆ្នាំ​២០១៨​៕

ប្រភព៖ CNN

អត្ថបទទាក់ទង