ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ម្នាក់បានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេគិតត្រឹមព្រឹកថ្ងៃចន្ទនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 31
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ម្នាក់បានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ម្នាក់បានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេគិតត្រឹមព្រឹកថ្ងៃចន្ទនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ១នាក់ ខណៈពេលដែលពុំមានរកឃើញករណីឆ្លងថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ។

អ្នកដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩នោះគឺស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះមានអ្នកជំងឺ៣៨៦នាក់បានជាសះស្បើយ និងអ្នកជំងឺ៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង