ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០នាក់ថែមទៀត ខណៈអ្នកជំងឺ ១នាក់ជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ កីឡា - សុខភាព 31
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០នាក់ថែមទៀត ខណៈអ្នកជំងឺ ១នាក់ជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០នាក់ថែមទៀត ខណៈអ្នកជំងឺ ១នាក់ជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១០នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួនម្នាក់ផងដែរ។

អ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ទាំង១០នាក់រួមមាន៖

  1. បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  3. ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  4. ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  5. ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបវេល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  6. ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  7. បុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ

    សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺទាំង៧នាក់ខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

  8. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  9. ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងទៅ
  10. ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងទៅ

    សម្គាល់៖ ស្ត្រីទាំង៣នាក់ខាងលើនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩នៅថ្ងៃទី ១៣នៃការធ្វើចត្តាឡីស័ករបស់ពួកគេ។ បច្ចុប្បន្នពួកគាត់ត្រូវបានបញ្ជូនទៅធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

រីឯអ្នកជាសះស្បើយចំនួន ៤នាក់វិញមានដូចជា៖

  1. បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កន្លងទៅ

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៤២៦នាក់ ក្នុងនោះមានអ្នកជំងឺ៣៨១នាក់បានជាសះស្បើយ និងអ្នកជំងឺ៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង