ខ្មែរប៉ុស្ដិ៍ Close

ភាគហ៊ុន PPAP បានងើបឡើងវិញក្រោយបិទផ្សារនៅថ្ងៃសុក្រនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ មុខរបរ 50
ភាគហ៊ុន PPAP បានងើបឡើងវិញក្រោយបិទផ្សារនៅថ្ងៃសុក្រនេះ ភាគហ៊ុន PPAP បានងើបឡើងវិញក្រោយបិទផ្សារនៅថ្ងៃសុក្រនេះ

បន្ទាប់ពីមានការធ្លាក់ចុះបីថ្ងៃជាប់គ្នា ភាគហ៊ុនPPAP បានងើបឡើងវិញ២០០៛ ដល់១១,៧០០៛ នាពេលផ្សារបិទថ្ងៃនេះ។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនPPSP ABC និងPEPC ក៏បន្តការកើនឡើងផងដែរ មកដល់១,៣៥០៛ ១៦,៨០០៛ និង២,៩០០៛ រៀងគ្នា ដោយមានចន្លោះកំណើនពី២០៛ ទៅ៩០៛។ ផ្ទុយទៅវិញ ភាគហ៊ុនPWSA និងPAS បានធ្លាក់ចុះ២០៛ និង២០០៛ មកត្រឹម៦,១៨០៛ និង១៣,៨០០៛។ រីឯGTI វិញបានរក្សាថ្លៃថេរដដែលត្រឹម៣.៤០០៛។

សន្ទស្សន៍ផ.ម.ក. នាថ្ងៃនេះ បានបន្តកើនឡើងចំនួន០,០៥% ទៀត ដល់៦៣៨,៩៤ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៣៤,១៨ លានរៀល ក្នុងនោះភាគហ៊ុនPPSP ABC និងPAS មានចំណែកប្រហែល ៣៥% ៣២% និង២៥% រៀងគ្នា។