ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំការយោគយល់ពីបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលឆ្នាំនេះរាជរដ្ឋាភិបាលមិនអាចរៀបចំពិធីជួបជុំដូចឆ្នាំកន្លងទៅដោយសារការរីករាលដាលឆ្លងជាសកលនៃជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំការយោគយល់ពីបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលឆ្នាំនេះរាជរដ្ឋាភិបាលមិនអាចរៀបចំពិធីជួបជុំដូចឆ្នាំកន្លងទៅដោយសារការរីករាលដាលឆ្លងជាសកលនៃជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំការយោគយល់ពីបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលឆ្នាំនេះរាជរដ្ឋាភិបាលមិនអាចរៀបចំពិធីជួបជុំដូចឆ្នាំកន្លងទៅដោយសារការរីករាលដាលឆ្លងជាសកលនៃជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានផ្ញើសារនេះជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដើម្បីអបអរសាទរទិវាជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាទំលាប់ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែមករា រៀងរាល់ឆ្នាំ ហើយក៏សូមអធ្យាស្រ័យចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលឆ្នាំនេះរាជរដ្ឋាភិបាលមិនអាចរៀបចំពិធីជួបជុំរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជាដូចឆ្នាំកន្លងទៅដោយសារការរីករាលដាលឆ្លងជាសកលនៃជំងឺកូវីដ-១៩ដែលកំពុងរាតត្បាតនិងគម្រាមកំហែងដល់សុខភាពសាធារណៈសេចក្តីសុខសាន្ត និងអាយុជីវិតប្រជាជនកម្ពុជាក៏ដូចជាប្រជាជននៅទូទាំងសកលលោក។ នេះបើយោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

នៅក្នុងសារលិខិតដដែលនោះបានឱ្យដឹងថា ឆ្នាំនេះគឺជាលើកទី៥ ដែលត្រូវរៀបចំពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាដែលជំនួបលើកទី៤ កាលពីឆ្នាំកន្លងទៅមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង៥០០០នាក់ ដែលជាការជួបជុំដ៏ធំប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាលជាមួយស្ថា ប័នសារព័ត៌មានក្នុងគោលបំណងបង្កើនសាមគ្គីភាព និងពង្រឹងភាពជាដៃគូររវាងរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មានដើម្បីលើកស្ទួយសិទ្ធិសេរីភាព។

អត្ថបទទាក់ទង