ខ្មែរប៉ុស្ដិ៍ Close

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 61
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងសារពិសេសនាព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងដំណឹងល្អនៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា។

ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រយៈពេលជាងពីរសប្តាហ៍ហើយ ក្រសួងសុខាភិបាលមិនបានរកឃើញអ្នកកើតថ្មីនោះឡើយ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ អ្នកព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន ៤១នាក់ ហើយព្យាបាលជាសះស្បើយ ៣៨នាក់ហើយ។

នៅថ្ងៃទី២៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទីតាំងប្រកបអាជីវកម្ម និងទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍នេះទាំងអស់បើកដំណើរការឡើងវិញផងដែរ តែត្រូវប្រកាន់ខ្ជាប់តាមវិធានបង្ការជំងឺកូវីដ-១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។

ថ្ងៃនេះជាខួប ២២ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ដែលដាក់ចេញដោយសម្តេចតេជោផ្ទាល់។

បើតាមលោក ស្វាយ ស៊ីថា ក្នុងសារពិសេសរបស់សម្តេចតេជោនៅថ្ងៃនេះ ក្រៅតែពីផ្តោតលើព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយនោះ សម្តេចតេជោ ក៏នឹងលើកឡើង ពីសមិទ្ធផលជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដែលសម្រេចបានក្រោមម្លប់សុខសន្តិភាព កើតចេញពីនយោបាយឈ្នះ-ឈ្នះនេះផងដែរ៕

អត្ថបទទាក់ទង