ខ្មែរប៉ុស្ដិ៍ Close

ត្រីត្លុក និង ក្រាសមុទ្រ ជាសត្វដែលរស់នៅមិនអាចខ្វះគា្នបាន គឺត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 47
ត្រីត្លុក និង ក្រាសមុទ្រ ជាសត្វដែលរស់នៅមិនអាចខ្វះគា្នបាន គឺត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក ត្រីត្លុក និង ក្រាសមុទ្រ ជាសត្វដែលរស់នៅមិនអាចខ្វះគា្នបាន គឺត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក

ត្រីត្លុក និង ក្រាសមុទ្រ ជាសត្វដែលរស់នៅមិនអាចខ្វះគា្នបាន គឺត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក ដោយសារ សត្វទាំងពីរនេះ ស៊ីសាច់និងបន្លែជាអាហារ ហើយត្រីត្លុកអាចរកបន្លែបាន ចំណែកឯក្រាសមុទ្រអាចចាប់សត្វបាន ។

លោក កាន់ ភារៈ ប្រធានក្រុមជ្រមុជទឹកនៃទីបញ្ជាការជួរមុខ សម្រាប់ការងារស្រាវជ្រាវនិងអភិរក្ស នៃបញ្ជាការដ្ឋានកងទ័ព ជើងទឹក បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា តាមការសិក្សាស្រាវជ្រាវកន្លងមក ជាទូទៅនៅពេលដែលប្រទះឃើញ វត្តមានរបស់ក្រាសមុទ្រ ឬ ( ពោះគោសមុទ្រ ) គេតែងតែសង្កេតឃើញមានវត្តមានត្រីត្លុក ( Clown fish )ពី៤ទៅ៥ក្បាល នៅទីនោះជាប្រចាំ ខណៈសត្វទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតល្មួតដែលមិនអាចនឹកស្មានដល់ ដោយសារពួកវាត្រូវ ចែករំលែកចំណីឱ្យគ្នាទៅវិញទៅមក ព្រោះក្រា មានសមត្ថភាពអាចចាប់សត្វតែមិនអាចរកបន្លែ រីឯត្រីត្លុកអាចរកបន្លែបាន តែមិនអាចចាប់សត្វបាន ដូច្នេះហើយទើបធ្វើឱ្យសត្វទាំងពីរមានប្រាស្រ័យទាក់ទងគ្នាជិតស្និតបែបនេះ ។

លោកបន្តថា មូលហេតុដែលក្រាសមុទ្រមិនអាចចេញរកចំណីបាន ដោយសារក្រាភាគច្រើនមិនអាចរំកិលខ្លួនបាន ប៉ុន្តែព្រុយរបស់វាមានសារធាតុពុលម្យ៉ាង អាចបញ្ឆោតត្រីហើយបំពុលធ្វើជាចំណីបាន ចំណែកឯត្រីត្លុកមានសមត្ថភាព ក្នុងការស្វែងរកតែបន្លែ (ស្លែ,សារាយ)ប៉ុណ្ណោះ ដូច្នេះហើយវាទាំងពីរត្រូវធ្វើការចែករំលែកចំណីឱ្យគ្នាទៅវិញទៅមក ដើម្បីធំធាត់ ។ ម្យ៉ាងទៀតក្រាសមុទ្រត្រូវដើរតួនាទីជាជម្រករបស់ត្រីត្លុក ឯត្រីត្លុកត្រូវដើរតួនាទីជាម្ចាស់ផ្ទះថែរក្សាជម្រក ដើម្បីសន្តិសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនទៅវិញទៅមក ទើបធ្វើឱ្យអំបូរសត្វទាំងពីរប្រភេទនេះ មិនអាចរស់ខ្វះគ្នាបានឡើយ ។

« ក្រាវាជាសំបុករបស់ត្រី Clown fish ហើយត្រី Clown fish ត្រូវចេញទៅរកម្ហូបយកដាក់នៅក្នុងក្រា ហើយយកស៊ី រួចវានឹងព្រលែងកម្ទេចម្ហូបនោះចេញមកវិញដើម្បីឱ្យត្រីត្លុកស៊ីវិញម្ដង ដែលធ្វើឱ្យសត្វទាំងពីរនេះ មានការប្រាស្រ័យទាក់ទងគ្នា អ៊ីចឹងក្រាគឺប្រៀបបានដូចជាផ្ទះដែលយើងរស់នៅដូចគ្នាដែរ គឺវាត្រូវការប្រាស្រ័យទាក់ទងគ្នាអ៊ីចឹងដែរ ហើយបើសិនជាគ្មាន សម្បុកក្រានោះទេ គឺត្រីត្លុកទាំងនោះក៏គ្មានទីតាំងសម្រាប់រស់នៅនិងស៊ីចំណីដែរ »។
លោកបន្ថែមទៀតថា ដើម្បីទទួលបានសុខភាពល្អ សត្វក្រាត្រូវធ្វើរស្មីសំយោគនិងសម្អាតខ្លួនជាប្រចាំ តែធម្មជាតិរបស់ក្រា មិនអាចធ្វើអនាម័យផ្ទាល់ខ្លួនបាន ម្ល៉ោះហើយវាត្រូវពឹងពាក់ត្រីត្លុកក្នុងការសម្អាតខ្លួនរបស់វា ដើម្បីទទួលបានអុកស៊ីសែន គ្រប់គ្រាន់ ។ហើយជាការតបស្នងទៅឱ្យត្រីត្លុកវិញនោះ គឺក្រាត្រូវការពារត្រីត្លុកនៅពេលយប់ និងផ្តល់ជាទីជម្រកយ៉ាងមាន សុវត្ថិភាព ។

សូមបញ្ជាក់ថា ក្រាសមុទ្រនៅលើពិភពលោកមានជាង១០០០ប្រភេទ ប៉ុន្តែមានតែ១០ប្រភេទប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យត្រីត្លុក រស់នៅជាមួយ ដោយ១០ប្រភេទនោះអាចប្រាស្រ័យទាក់ទងគ្នាជាមួយត្រីត្លុកបាន ដោយមានការចរចាគ្នាច្បាស់លាស់ មុននឹងរស់នៅជាមួយគ្នា បើមិនដូច្នេះទេក្រានឹងបំពុលត្រីត្លុកងាប់ជាមិនខាន ។ ត្រីត្លុកមានជីវសាស្ត្រប្លែកពីគេ ដោយវាញាស់ ភ្លាមមានភេទឈ្មោល តែក្រោយរួមភេទបានម្ដង វានឹងក្លាយទៅជាភេទញី ហើយវាអាចបង្កកំណើត និងមានសភាពជាញី ពេញមួយជីវិត ។ ត្រីត្លុកមាន២៨ប្រភេទនៅលើពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជាដែលសម្បូរជាងគេមាន៣ប្រភេទ ដោយក្នុង៣ប្រភេទនោះ មានមួយប្រភេទស្ទើរតែច្រើនជាងគេលើពិភពលោកគឺប្រភេទត្រីត្លុកពណ៌ខ្មៅ-ស ៕