ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរ​ខេត្តសៀមរាប ទទួល​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ចំនួន​១៤៤​នាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 30
អាជ្ញាធរ​ខេត្តសៀមរាប ទទួល​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ចំនួន​១៤៤​នាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ អាជ្ញាធរ​ខេត្តសៀមរាប ទទួល​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ចំនួន​១៤៤​នាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​

​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅក្នុង​ខេត្តសៀមរាប ហើយ​បាន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ក្នុងពេលដែល​កំពុង​ជួប​បញ្ហា​វិបត្តិ​កូ​វីដ​-១៩​នេះ បាន​វិលត្រឡប់​ចូលមក​ប្រទេស​វិញ មាន​ចំនួន​១៤៤​នាក់ ដែល​រួមមាន​ទាំង​ស្ត្រី និង​កុមារ​តូចៗ​ផង​នោះ កាលពី​រាត្រី​ថ្ងៃ​៩​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប ទៅ​ទទួល​នៅ​ព្រំដែន​យកមក​ស្រុកកំណើត​របស់​ពួកគេ​វិញ តែ​ត្រូវបាន​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ នៅ​សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យ​ខេត្ត​។

​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បានឱ្យដឹងថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងនេះ ត្រូវបាន​ដឹក​មកដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យ​ខេត្ត សៀមរាប នៅវេលា​ម៉ោង ២១ និង​០០​នាទី នា​រាត្រី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ តាម​ក្បួន​រថយន្ត​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ នៃ​កងយោធពល​ខេមរភូមិន្ទ មកដល់​ប្រកបដោយ​សុវត្ថិភាព​។

​លោកស្រី យូ សុភា បាន​បញ្ជាក់ថា បងប្អូន​ពលករ​មក​ពី​ក្រៅប្រទេស​ទាំង ១៤៤​នាក់​នេះ ពេល​ឆ្លងដែន​ចូល​កម្ពុជា​ភ្លាម​ត្រូវបាន​ចូលទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​១៩ ខែធ្នូ​នេះ តែ​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ចំពោះ​ប្រជាពលរដ្ឋ​របស់ខ្លួន រដ្ឋបាលខេត្ត​បានឱ្យ​ក្រុមការងារ​គ្រប់គ្រង​ទទួល​ពលករ​ចំណាកស្រុក​មកពី​ក្រៅប្រទេស ដែល​កំពុងធ្វើការ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តបន្ទាយមានជ័យ ដែលមាន​លំនៅឋាន​នៅ​ខេត្តសៀមរាប យកមក​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​របស់ខ្លួន​វិញ​។

​បងប្អូន​ពលករ​បាន​ឱ្យដឹង​ដូចៗ​គ្នា​ថា ពេល​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យ ក៏បាន​យក​សំណាក​មួយ​លើក​មកហើយ តែ​ចំពោះ​លទ្ធផល​នៅ​ពុំទាន់​បានដឹង​ផងដែរ​។ ពេលមកដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យ ខេត្តសៀមរាប​នេះ ក្រុមគ្រូពេទ្យ​ក៏បាន​ធ្វើការ​វាស់​កម្តៅ ព្រមទាំង​ផ្តល់នូវ​អាហារ​កញ្ចប់ ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​ខេត្តសៀមរាប​ផងដែរ​៕

អត្ថបទទាក់ទង