ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន លើកឡើងពីហេតុផល ៥យ៉ាង ដែលមិនទាន់អាចបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន លើកឡើងពីហេតុផល ៥យ៉ាង ដែលមិនទាន់អាចបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន លើកឡើងពីហេតុផល ៥យ៉ាង ដែលមិនទាន់អាចបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា

នៅក្នុងការថ្លែងសារ ជូន​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​​១៩ នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែធ្នូ​ ឆ្នាំ២០២០ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបានហើយ តែមិនទាន់បញ្ចប់នោះ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការដែលមិនទាន់បញ្ចប់នូវព្រឹត្តិការណ៍នេះ មានហេតុផល ៥យ៉ាងដូចខាងក្រោម៖

១. មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀតដែលអ្នកជំងឺកូវីដ-១៩បានទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃមុនពេលរកឃើញ

២. តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ដែលមិនហ៊ានមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត និង​មិនបានធ្វើចត្តាឡីស័ក១៤ថ្ងៃ ដែលជាហានិភ័យឆ្លងចូលសហគមន៍

៣. អ្នកប៉ះពាល់មួយចំនួនមិនទាន់ដល់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងថាបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយទើបធ្វើតេស្តបានមួយដង ឬពីរដងប៉ុណ្ណោះ

៤. អ្នកត្រូវធ្វើចត្តាឡីស័កជាបន្តបន្ទាប់តាំងពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញអ្នកវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថាបានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬបានធ្វើតេស្តចំនួន៣ដងដែរឬទេ?

៥. នៅតាមខេត្តមួយចំនួនដែលអ្នក​ជំងឺ​កូ​វី​ដ​១៩ ទៅដល់មុនពេលរកឃើញវិជ្ជមាន​​កូ​វី​ដ​១៩ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ?

ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសូមការយោគយល់ពីព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងការរក្សាស្ថានភាពដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានបិទបញ្ចប់៕

អត្ថបទទាក់ទង