ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរ​ជាតិ​អប្សរា​បោះបង្គោល​ព្រំ​ការពារ​បុរាណ​ដ្ឋា​ន នៅ​ស្រុក​វ៉ា​វិ​ន​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 41
អាជ្ញាធរ​ជាតិ​អប្សរា​បោះបង្គោល​ព្រំ​ការពារ​បុរាណ​ដ្ឋា​ន នៅ​ស្រុក​វ៉ា​វិ​ន​ អាជ្ញាធរ​ជាតិ​អប្សរា​បោះបង្គោល​ព្រំ​ការពារ​បុរាណ​ដ្ឋា​ន នៅ​ស្រុក​វ៉ា​វិ​ន​

​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បាន​សហកា​ជាមួយ​មន្ទីរ​វប្បធម៌​ស្រុក រដ្ឋបាល​ស្រុក អាជ្ញាធរ​ភូមិ ឃុំ ដោយមាន​ការចូលរួម​ពី​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​មួយចំនួន បានធ្វើ​ការងារ​បោះបង្គោល​ព្រំ​ការពារ​បុរាណ​ដ្ឋា​ន នៅក្នុង​ភូមិ​ល្វា ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​ចំនួន​៨​ទីតាំង ដែល​ការងារ​នេះ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​១២​រោច ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០២០​។​

​យោងតាម​ការ​ឱ្យដឹងពី​សំណាក់​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថា បុរាណ​ដ្ឋា​ន​ទាំង ៨​ទីតាំង ដែល​បាន​បោះបង្គោល​ព្រំ​ការពារ​នោះ មានដូចជា​៖ ប្រាសាទ​អូរ​ប្រាសាទ​, ប្រាសាទរលំ​ដូន​មោង​, ប្រាសាទត្រពាំង​ឈូក​, ប្រាសាទគោក​ពពូល​, ប្រាសាទត្រពាំង​បេង​, ប្រាសាទត្រពាំង​ច​ង្ហុ​ក​ក្រាំង​, ប្រាសាទត្រពាំង​រលំ​វែង​, និង​ប្រាសាទត្រពាំង​គុម្ព​ភ្នៀង​។

​លោក ឡុង កុសល បានឱ្យដឹង​ទៀតថា ការបោះ​បង្គោលព្រំ​ការពារ​បុរាណ​ដ្ឋា​ន គឺ​ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​កំណត់​ព្រំដី ដែលមាន​បុរាណ​ដ្ឋា​ន​ត្រូវការពារ​ឱ្យបាន​ត្រឹមត្រូវ ការពារ​ការកាន់កាប់​ដោយ​ខុសច្បាប់​ពី​ឈ្មួញ​ទិញ​លក់​ដីធ្លី និង​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ដឹង​កុំឱ្យ​ពួកគាត់​វាទទី​ដី​ធ្វើ​កសិកម្ម ឬ​រស់​នៅលើ​ប្រាសាទ ស្រះ​ទឹក និង​រចនាសម្ព័ន្ធ​សំណង់​បុរាណ ផ្សេងៗ​ដោយ​ពុំ​ដឹង ព្រោះ​ពួកគាត់​ក៏មាន​បំណង​ចង់​ការពារ​ឱ្យ​បុរាណ​ដ្ឋា​ន​ទាំងនោះ​ឱ្យ​ល្អប្រសើរ​ដែរ​៕

អត្ថបទទាក់ទង