ខ្មែរប៉ុស្ដិ៍ Close

អាវុធហត្ថភ្នំពេញ នៅតែបន្តចេញអំពាវ ឲ្យប្រជាជនចូលរួមបង្ការ ទប់ស្កាត់វីរុសកូវីដ-១៩!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
អាវុធហត្ថភ្នំពេញ នៅតែបន្តចេញអំពាវ ឲ្យប្រជាជនចូលរួមបង្ការ ទប់ស្កាត់វីរុសកូវីដ-១៩! អាវុធហត្ថភ្នំពេញ នៅតែបន្តចេញអំពាវ ឲ្យប្រជាជនចូលរួមបង្ការ ទប់ស្កាត់វីរុសកូវីដ-១៩!

ដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែចេញផ្សព្វផ្សាយ នូវសេចក្ដីណែនាំតាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល។

ជាក់ស្តែងនៅថ្ងៃទី៧និងទី៨ ខែធ្នូនេះ ម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន១២គ្រឿង បំពាក់ដោយ គ្រឿងឧគ្ឃោសនស័ព្ទបំពងសម្លេង នៅតែបន្តចេញផ្សព្វផ្សាយ និង អំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩នេះឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់កុំឲ្យមេរោគកាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាដាច់ខាត៕

អត្ថបទទាក់ទង