ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ផ្តល់អំណោយលើកទី១០ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០

ដោយ៖សូ សែនឬទ្ធា | 5 ម៉ោងមុន GANZBERG 25
ក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ផ្តល់អំណោយលើកទី១០ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០ ក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ផ្តល់អំណោយលើកទី១០ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០

 

ក.ក្រ.ក ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយ លើកទី១០ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០ ពីក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ដឹកនាំដោយ លោក ហ្រ្វាន់ ចូសេហ្វ៍ ប៊្រូន (Franz J. BRUNE) ប្រធានរោងចក្រ GANZBERG អាឡឺម៉ង់។ ពិធីនេះរៀបចំឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៦នេះ ក្រុមហ៊ុនបានផ្តល់ជំនួយមកកាកបាទក្រហមកម្ពុជា ចំនួន១០លើករួចមកហើយ។ ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះ ក្រុមហ៊ុនបានផ្តល់រថយន្តភិកអាប់ឆ្នាំ 2026 មួយគ្រឿង អង្ករចំនួន១០០តោន និងមួកសុវត្ថិភាពមួយចំនួន ដើម្បីចូលរួមគាំទ្រសកម្មភាពមនុស្សធម៌។

ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានកោតសរសើរចំពោះទឹកចិត្តសប្បុរស ដែលតែងតែចូលរួមបរិច្ចាគធនធាន និងជួយដល់អង្គការមនុស្សធម៌នៅកម្ពុជា។ សម្តេចសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា អង្ករដែលក្រុមហ៊ុនផ្តល់ជូន ត្រូវបានកាកបាទក្រហមកម្ពុជា ធ្វើការបែងចែកទៅកាន់បណ្តាខេត្តគោលដៅដែលមានជនភៀសសឹក និងប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ដោយនៅសល់តែចំនួនមួយផ្នែកតូចសម្រាប់បន្តប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌បន្តទៀត។

ក្នុងជំនួបនោះ លោក ហ្រ្វាន់ ចូសេហ្វ៍ ប៊្រូន (Franz J. BRUNE) បានលើកឡើងថា ការចូលរួមបរិច្ចាគនេះ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គមកម្ពុជា ព្រោះក្រុមហ៊ុនបានប្រកបអាជីវកម្ម និងរីកចម្រើននៅលើទឹកដីកម្ពុជា។ លោកក៏បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នទីមួយដែលក្រុមហ៊ុនមានជំនឿទុកចិត្ត ក្នុងការបរិច្ចាគធនធាន ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាក៕

អត្ថបទទាក់ទង