ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកចលនាគាំទ្រ​ការទិញវ៉ាក់សាំងការពារកូវីដ-១៩ ជាខឿនការពារសុខភាពរបស់ប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកចលនាគាំទ្រ​ការទិញវ៉ាក់សាំងការពារកូវីដ-១៩ ជាខឿនការពារសុខភាពរបស់ប្រជាជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកចលនាគាំទ្រ​ការទិញវ៉ាក់សាំងការពារកូវីដ-១៩ ជាខឿនការពារសុខភាពរបស់ប្រជាជន

នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថាការគាំទ្រ ទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ក្នុងការទិញវ៉ាក់សាំងការពារកូវីដ-១៩ ជាខឿនការពារសុខភាពរបស់ប្រជាជន បន្ទាប់ពីខឿនការពារជាតិ របស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូច្នេះថា «បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំ បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ-១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង ១៨លានដុល្លារអាមេរិក ដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយ បណ្តាញផ្សព្វផ្សាយផ្សេងទៀត។

អត្ថបទទាក់ទង