ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមបង្កើតមូលនិធិ UN សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
កម្ពុជាគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមបង្កើតមូលនិធិ UN សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ កម្ពុជាគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមបង្កើតមូលនិធិ UN សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា កម្ពុជាគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការបង្កើតមូលនិធិអង្គការសហប្រជាជាតិ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅបុរីញូវយ៉ក (ត្រូវជាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា)។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ជំនួយអាចជាចំណែកមួយនៃការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ក៏ប៉ុន្តែកត្តាដែលសំខាន់មិនអាចខ្វះបានគឺការបន្តរក្សាបាននូវយន្តការពហុភាគីនិយម សាកលភាវូបនីយកម្មនិយម ពាណិជ្ជសេរីភាវូបនីយកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ ទេសចរណ៍អន្តរជាតិ និងការធ្វើដំណើរជាទូទៅ៕

អត្ថបទទាក់ទង