ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំសម្រេចបញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកសារ 39
ក្រសួងអប់រំសម្រេចបញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំសម្រេចបញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ

នៅយប់ថ្ងៃអាទិត្យទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារុន បានអោយដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ក្រសួងបានសម្រេចបិទបញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នៅទូទាំងប្រទេស។

បើតាមលិខិតចុះថ្ងៃដដែលនេះ បានអោយដឹងថា ការបិទនេះគឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសាលារៀន និងបន្តរីករាលដាលក្នុងសហគមន៍។ ជាមួយគ្នានោះដែរ ក្រសួងក៏បានសម្រេចបន្តធ្វើការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដដែល និងអនុញ្ញាតអោយតែសិស្សថ្នាក់ទី១២ អាចរៀនបន្តបានដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។

សូមអាននូវសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដូចខាងក្រោម៖

អត្ថបទទាក់ទង