ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ប្រកាសរៀបចំកម្មវិធីប្រឡងប្រណាំង សាលារៀនស្អាត តាមរយៈរូបភាពរៀងរាល់ខែ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 2108
ក្រសួងអប់រំ ប្រកាសរៀបចំកម្មវិធីប្រឡងប្រណាំង សាលារៀនស្អាត តាមរយៈរូបភាពរៀងរាល់ខែក្រសួងអប់រំ ប្រកាសរៀបចំកម្មវិធីប្រឡងប្រណាំង សាលារៀនស្អាត តាមរយៈរូបភាពរៀងរាល់ខែ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈ​រូបភាព ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ខែ ដោយបានផ្តល់ឱកាសដល់គ្រឹះស្ថាន​សិក្សា​សាធារណៈទាំងអស់ទូទាំងប្រទេស ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ចួលរួមប្រកួត​ប្រជែងបង្ហាញស្នាដៃ។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

បើតាមក្រសួងអប់រំ ការផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើង ក្នុងគោលដៅលើកទឹកចិត្ត​គ្រឹះ​ស្ថានសិក្សាទាំងអស់ ឱ្យយកចិត្តទុកដាក់ រៀបចំបរិស្ថានសាលាឱ្យបានស្អាត មាន​អនាម័យ មានខ្យល់អាកាសល្អបរិសុទ្ធ អំណោយផលដល់ការសិក្សារបស់សិស្សានុសិស្ស ដែលជា​ចំណែកមួយក្នុងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ចំពោះជ័យលាភីនឹងប្រកាសជារៀង​រាល់ខែ ដោយសាលាដែលមានបរិស្ថានសាលារៀនស្អាតជាងគេ គោរពតាមលក្ខខណ្ឌដែល​បានកំណត់ នឹងទទួលបានលិខិតបញ្ជាក់ជ័យលាភីពីក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ជូនផងដែរថា នេះជារូបភាពសាលារៀនសាលាបឋមសិក្សា ស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជ័យលាភី សាលារៀនស្អាត នាឆ្នាំកន្លងមក។

ជាមួយគ្នានេះដែរ ក្រសួងអប់រំក៏បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាសាធារណៈនានា​ទូទាំង​ប្រទេស ត្រៀមខ្លួនក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងខាងលើ ដោយព័ត៌មានលម្អិត និង​លក្ខខណ្ឌនៃកម្មវិធីប្រកួត នឹងជម្រាបជូនពេលក្រោយ៕

អត្ថបទទាក់ទង