ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ ១នាក់ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃអង្គារនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 55
កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ ១នាក់ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃអង្គារនេះ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ ១នាក់ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃអង្គារនេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងនៅព្រឹកថ្ងៃអង្គារទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ១នាក់ ខណៈពេលដែលពុំមានរកឃើញករណីឆ្លងថ្មីនោះទេ។

បើតាមក្រសួងសុខាភិបាល អ្នកដែលទើបត្រូវបានព្យាបាលជាសះស្បើយនោះ គឺបុរសជនជាតិឥណ្ឌាអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា និងបន្តជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃអង្គារ ទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានសរុបចំនួន ៣០៦នាក់ (ស្ត្រី៦២នាក់ និងបុរស ២៤៤នាក់) ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២៩៦នាក់ (ស្ត្រី៦០នាក់ និងបុរស២៣៦នាក់) និងអ្នកដែលកំពុងទទួលការព្យាបាលមានចំនួន ១០នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង