ខ្មែរប៉ុស្ដិ៍ Close

សោនាដកម្មក្នុងថ្ងៃជ័យ! ជនជាតិវៀតណាម ធ្វើដំណើរបញ្ច្រាសទិសបុករថយន្តធុនធំ ជ្រុលបុករះរោងការ…

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 65
សោនាដកម្មក្នុងថ្ងៃជ័យ! ជនជាតិវៀតណាម ធ្វើដំណើរបញ្ច្រាសទិសបុករថយន្តធុនធំ ជ្រុលបុករះរោងការ… សោនាដកម្មក្នុងថ្ងៃជ័យ! ជនជាតិវៀតណាម ធ្វើដំណើរបញ្ច្រាសទិសបុករថយន្តធុនធំ ជ្រុលបុករះរោងការ…

កណ្ដាលៈ បុរសជនជាតិវៀតណាមម្នាក់ បានបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ ដោយធ្វើដំណើរបញ្ច្រា​សផ្លូវជ្រុលទៅបុកជាមួយនឹងរថយន្តធុនធំ ហើយបង្កទៅបុករះរោងការដែលកំពុងទទួលភ្ញៀវ បណ្ដាលឲ្យស្លាប់ខ្លួនឯងតែម្ដង។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង៥៖៥០នាទីល្ងាច ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កបើកបរដោយឈ្មោះ លឿង ថៃឡឺយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ មានទីលំនៅឃុំខាន់អាង ស្រុកអាន់ភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម បើកបរថយន្តម៉ាក វីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8952 (ស្លាប់)។ ភាគីរថយន្តធុនធំម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5568 បើកបរដោយឈ្មោះ ណុល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត និងអ្នករួមដំណើរឈ្មោះ គា ឆាង ភេទប្រុស អាយុ១៩ឆ្នាំ ជាព្រូរថយន្ត។ អ្នកទាំង២ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជាមួយគ្នា។ ចំណែកភាគីរងរបួសធ្ងន់មានឈ្មោះ ម៉ាន់ ម៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិលុំ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ គេឃើញភាគីរថយន្តម៉ាក វីស្ដូ បើកបរដោយជនជាតិវៀតណាម ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ហើយពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានវេចង្កូតចូលទៅបុករថយន្តធំម៉ាក ហ៊ីយ៉ាន់ដាយ ដែលកំពុងបើកបញ្ច្រាសទិសគ្នាពីជើងមកត្បូង បណ្ដាលឲ្យអ្នកបើកបររថយន្តតូច គៀបស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងធ្វើឲ្យរថយន្តធំ ជ្រុលទៅប៉ះជនរងគ្រោះឈ្មោះ ម៉ាន់ ម៉ុន ដែលកំពុងឈរទទួលភ្ញៀវនៅលើចិញ្ចើមផ្លូវខាងកើត បណ្ដាលឲ្យរងរបួសធ្ងន់ និងខូចខាតម៉ាស៊ីនថតវិដេអូ ភ្លើងLED កៅអីកាត់សក់ ជើងថតវិដេអូ និងសម្ភារៈមួយចំនួនទៀត។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យទីកន្លែងកើតហេតុ និងវាស់វែងរួចរាល់ ហើតយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយចំពោះអ្នកបើករថយន្តធំបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុលស្អាង។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើងទៅលើគ្រួសារកំពុងមានមង្គលនេះ សមត្ថកិច្ចបានបញ្ជាក់ថា បង្កឡើងដោយអ្នកបើកបររថយន្តតូចម៉ាក វីស្ដូ បើកបរដោយជនជាតិវៀតណាម ដែលបានបើកចូលខាងស្ដាំរបស់រថយន្តធុនធំ ដោយធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបររថយន្តធំ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង៕