ខ្មែរប៉ុស្ដិ៍ Close

មេរៀនប្រវត្តិសាស្ត្ររដ្ឋប្រហារ ១៨ មីនា៖  ខ្មែរត្រូវរួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍឱ្យបានគង់វង្ស

ដោយ៖ ប្រាជ្ញ ឧត្តម ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 43
មេរៀនប្រវត្តិសាស្ត្ររដ្ឋប្រហារ ១៨ មីនា៖  ខ្មែរត្រូវរួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍឱ្យបានគង់វង្ស មេរៀនប្រវត្តិសាស្ត្ររដ្ឋប្រហារ ១៨ មីនា៖  ខ្មែរត្រូវរួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍឱ្យបានគង់វង្ស

ចៅ​ចាក់ស្មុក​​ បាន​វិភាគ​អំពី​មេរៀន​ប្រវត្តិសាស្ត្រ​រដ្ឋ​ប្រហារ១៨មីនា នៅ​ចំ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨នេះ យ៉ាង​ដូចនេះ​ថា៖

​១៨ មីនា ១៩៧០-១៨ មីនា ២០១៨ ខួបទី ៤៨ ឆ្នាំនៃរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីតំណែងនិងជា ថ្ងៃនៃការចាប់ផ្តើមសោកនាដកម្មដ៏ឈឺចាប់ខ្លោចផ្សានៅកម្ពុជា ការសម្រេចចិត្តខុសតែ មួយវិនាទីនេះបានទាញកម្ពុជាដែលជាកោះសន្តិភាពចូលទៅក្នុងសង្គ្រាមឥណ្ឌូចិន ការទម្លាក់គ្រាប់បែករបស់អាមេរិកបំផ្លិចបំផ្លាញជីវិតមនុស្សសត្វ និងទ្រព្យសម្បត្តិពលរដ្ឋខ្មែរ ហើយអ្វីដែលខ្លោចផ្សាបំផុតគឺកម្ពុជាបានធ្លាក់ចូលក្នុងរបបវាលពិឃាតខ្មែរក្រហម ប៉ុល ពត បង្កការស្លាប់ប្រជាជនខ្មែរជាង ៣ លាននាក់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ខឿនសេដ្ឋកិច្ចជាតិ សង្គមវប្បធម៌ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ កម្ពុជាដែលធ្លាប់តែ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ត្រូវបានបំ ផ្លាញនិងអ្វីៗត្រូវចាប់ផ្តើមពីចំណុចសូន្យក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ដែលមេដឹក នាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតជាដើមទុនដើម្បីសង្គ្រោះជាតិនិងប្រជាជនចេ ញពីក្រញ៉ាំដៃនៃរបបខ្មែរក្រហម ប៉ុល ពត ដ៏សាហាវឃោរឃៅ។
​ស្ទើរ ៣ ទសវត្សរ៍ ប្រទេសកម្ពុជាបានឆ្លងកាត់នូវឈាមនិងទឹកភ្នែកសង្គ្រាមហែក ហួរគ្នាក្រោមឥទ្ធិពលសង្គ្រាមត្រជាក់ ការជ្រៀតជ្រែករបស់បរទេស ចូលទៅក្នុងកិច្ចការ
ផ្ទៃក្នុងរបស់កម្ពុជា និងការលាបពណ៌ បំបែកបំបាក់ជាតិ។

រយៈកាលនៃភ្លើងសង្គ្រាមនេះ ជាតិនិងប្រជាជនកម្ពុជាបានបាត់បង់អស់នូវសិទ្ធិសេរីភាព ឱកាសនៃការអភិវឌ្ឍខ្លួនឯងនិងអភិវឌ្ឍជាតិ ហើយមួយថ្ងៃៗ ឮតែសំឡេងគ្រាប់កាំភ្លើង និងរាប់ចំនួនអ្នកស្លាប់ និងការបំផ្លិចបំផ្លាញសព្វបែបយ៉ាង។ បន្សល់ទុកមកពីជំនាន់មុន សង្គ្រាមស៊ីវិលដែលបំផ្លិច បំផ្លាញខ្មែរនេះត្រូវបានបញ្ចប់ទៅវិញដោយស្នាដៃខ្មែរជំនាន់ក្រោយ! ដោយចេញពីកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ សង្គ្រាមស៊ីវិលនៅកម្ពុជាបានបញ្ចប់ ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ក្រោម ការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងស្រុង និងនាំយកសុខសន្តិភាពពេញលេញ ជូនជាតិនិង ប្រជាជនកម្ពុជា និងបន្តការអភិវឌ្ឍជាតិឱ្យរីកចម្រើនរុងរឿងតរៀងមក។

​កម្ពុជាទើបនឹងមានសុខសន្តិភាព ការបង្រួបបង្រួមជាតិពេញលេញរយៈពេល២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ២០ ឆ្នាំនេះបានកែប្រែមុខមាត់កម្ពុជាយ៉ាងច្រើនទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌សង្គម។ កម្ពុជាមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុត ហើយជីវ
ភាពរបស់ប្រជាពលរដ្ឋខ្មែរមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែ ប៉ុណ្ណោះ កម្ពុជាបានផ្លាស់ប្តូរឋានៈពី​ប្រទេសក្រីក្រតោកយ៉ាក មកជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ ២០៣០ ខាងមុខ។ ការអភិវឌ្ឍនេះអាចកើតមាននៅកម្ពុជាក៏អាស្រ័យដោយប្រទេស មួយនេះមានគោលនយោបាយត្រឹមត្រូវ មានការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋ និងជា ពិសេសសុខសន្តិភាព ស្ដិរភាពនយោបាយគឺជាកត្តាចាំបាច់បំផុត។ ហេតុដូច្នេះហើយគឺ ដើម្បីធានានូវការអភិវឌ្ឍជាតិ កំណើនសេដ្ឋកិច្ច កំណើនការងារនិងជីវភាពប្រជាពលរដ្ឋរីកចម្រើន សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាពនៅកម្ពុជា បានប្រកាសដាច់ខាតថា ទោះបីជាក្នុង តម្លៃណាក៏ដោយ កម្ពុជាត្រូវរក្សាការពារឱ្យបាននូវសុខសន្តិភាព ឱ្យដែលរកបានដោយ
ពិបាកនេះឱ្យខាងតែបាន។

​ទោះបីជាកម្ពុជាមានបទពិសោធឈឺចាប់ខ្លោចផ្សា វិនាសកម្មយ៉ាងណាក៏ដោយក៏ ប្រទេសដ៏កំសត់នេះនៅតែប្រឈមមុខនឹងក្រុមអ្នកនយោបាយក្បត់ជាតិ ក្បត់ប្រជាជន និងឃុបឃិតជាមួយបរទេសនៃក្រុមបក្សប្រឆាំង ដើម្បីបំផ្លាញជាតិ និងប្រឆាំងនឹងផល
ប្រយោជន៍ប្រជាជន និងប៉ុនប៉ងឡើងកាន់អំណាច តាមបដិវត្តន៍ពណ៌ដែលជាផ្លូវមិនប្រ
ជាធិបតេយ្យ។ ប៉ុន្តែពិតជាភ័ព្ទសំណាងរបស់ជាតិនិងប្រជាពលរដ្ឋខ្មែរដែលផែនការក្បត់ ជាតិនេះត្រូវបានទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា ហើយអង្គការចាត់តាំងផ្នែកនយោ បាយនៃបដិវត្តន៍ពណ៌ជ្រក ក្រោមស្លាកគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ដោយអំណាចសាលដីការបស់តុលាការ និងមេក្លោងខ្លះបានរត់ចោលស្រុក និងខ្លះទៀត
កំពុងតែជាប់ឃុំឃាំងក្នុងពន្ធនាគារ។ ជាភ័ព្ទសំណាងរបស់ប្រជាជនកម្ពុជាដែលក្រុមអ្នក នយោបាយប្រឆាំងបានបាត់បង់ម្ចាស់ការនិងតែងតែបង្ហាញនូវភស្តុតាងផ្សេងៗដែលគេ មិនដឹងឱ្យចេញនៅលើគោកដើម្បីឱ្យអាជ្ញាធររាជរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ក្នុង នោះដូចជា កឹម សុខា សារភាពថាខ្លួនទទួលបញ្ជាពីសហរដ្ឋអាមេរិកដើម្បីផ្លាស់ប្តូររបបនិងមេដឹកនាំនៅកម្ពុជាតាមទម្រង់នៃបដិវត្តន៍ពណ៌ធ្លាប់អនុវត្តជោគជ័យនៅប្រទេសយូ ហ្គោស្លាវី​និងស៊ែបប៊ី កាលដែល សម រង្ស៊ី ​ទទួលស្គាល់ថាបានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាមដោយសន្យាកាត់ខេត្តខ្មែរចំនួន ៤ ទៅឱ្យ វៀតណាមសេរីជាដើម។ នេះគឺជាសំណុំរឿងក្បត់ជាតិដែលមិនទាន់បានបិទបញ្ចប់នៅឡើយទេ៕