ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត ទោះបីជាលទ្ធផល «អវិជ្ជមានកូវីដ-១៩»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 30
ក្រសួងការបរទេស៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត ទោះបីជាលទ្ធផល «អវិជ្ជមានកូវីដ-១៩» ក្រសួងការបរទេស៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត ទោះបីជាលទ្ធផល «អវិជ្ជមានកូវីដ-១៩»

ក្រសួងការបរទេស នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ទោះបីជាលទ្ធផលធ្វើតេស្តកាលពីម្សិលមិញបង្ហាញថា «អវិជ្ជមានកូវីដ-១៩» ក៏ដោយ ក៏ថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីធ្វើតេស្តជាថ្មីម្តងទៀត។

តាមការប្រកាស ក្រសួងការបរទេស បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រីដឹកនាំដោយ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩។ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផលអវិជ្ជមានកូវីដ-១៩។

ក្រសួងការបរទេស បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត និងរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖

អត្ថបទទាក់ទង