ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវសារជាថ្មីឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដ៏កាចសាហាវទោះបីកម្ពុជាពុំទាន់មានអ្នកស្លាប់ក៏ដោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 185
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវសារជាថ្មីឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដ៏កាចសាហាវទោះបីកម្ពុជាពុំទាន់មានអ្នកស្លាប់ក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវសារជាថ្មីឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដ៏កាចសាហាវទោះបីកម្ពុជាពុំទាន់មានអ្នកស្លាប់ក៏ដោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវសារជាថ្មីឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដ៏កាចសាហាវទោះបីកម្ពុជាពុំទាន់មានអ្នកស្លាប់ក៏ដោយ មិនត្រូវមើលស្រាលទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានការលំបាកណាស់ព្រោះយើងមិនដឹងថាជំងឺនេះនៅកន្លែងណាទេ ប្រើទ័ពប៉ុន្មាននាក់ក៏មិនដឹងថាជំងឺនេះនៅទីណា មើលមិនឃើញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា ខុសពីជំងឺកូវីដ-១៩ គ្រោះទឹកជំនន់យើងអាចមើលឃើញផ្ទាល់ភ្នែកថាតំបន់ណាដែលរងគ្រោះទឹកជំនន់ ភូមិណាដែលមានទឹកលិច គឺយើងអាចជម្លៀសប្រជាជនចេញទៅរកទីទួលសុវត្ថិភាពបាន៕

អត្ថបទទាក់ទង