ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជារួមដោយគ្មានការរើសអើងនិន្នាការនយោបាយនោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជារួមដោយគ្មានការរើសអើងនិន្នាការនយោបាយនោះឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជារួមដោយគ្មានការរើសអើងនិន្នាការនយោបាយនោះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវទទួលបាននូវសេចក្ដីសុខចៀសផុតពីការស្លាប់និងអត់បាយ។ ជាមួយគ្នានោះ លោក ក៏បានគូសបញ្ជាក់ថា យើងត្រូវគិតគូរសុខទុក្ខ របស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើង និន្នាការនយោបាយឡើយ ទោះបីជាអ្នកណា បោះឆ្នោតឱ្យគណបក្សនយោបាយណាក៏ដោយត្រូវតែជួយទាំងអស់ ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញទៅកាន់តំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «នៅទីនេះមិនមែនសុទ្ធតែ អ្នកបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជានោះទេ តែយើងអត់ឃើញបក្សនិងបក្សទេ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវទទួលបាននូវសេចក្ដីសុខ ចៀសផុតពីការស្លាប់ ចៀសផុតពីការអត់បាយ។ យើងអត់ស្គាល់អ្នកណាបោះឆ្នោតឱ្យអ្នកណាទេ យើងគិតអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនិយាយជារួមតែម្ដងដោយគ្មាន ការរើសអើងនិន្នាការនយោបាយអ្វីទាំងអស់»៕

អត្ថបទទាក់ទង