ក្រសួងធនធានទឹក អំពាវនាវដល់ ប្រជាពលរដ្ឋឲ្យមានកាប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង
(ភ្នំពេញ)៖ យោងការតាមដាននូវការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ ក្រសួងបានសង្កេតឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជាដោយភ្ជាប់ទៅនិងវិសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ។
ក្រសួងធនធានទឹក បានបន្តទៀតថា តាមការវិភាគ និងព្យាករណ៍សម្ពាធទាបសកម្ម ដែលនៅលើសមុទ្ទចិនខាងត្បូងនោះ នឹងវិវត្តជាបន្តបន្ទាប់ជាវិសម្ពាធ (Tripical Depression) ឬក៏ជាព្យុះ (Tropical Storm) ដោយដើរដល់លើភាគខាងត្បូងវៀតណាមនៅថ្ងៃទី ០៧ ខែតុលា។ ស្ថានភាពបែបនេះ ធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន ដោយឡែកនៅតាមតំបន់មាត់សមុទ្ទអាចមានភ្លៀងធ្លាក់ច្រើន។ ក្រសួងធនធានទឹក អំពាវនាវដល់ ប្រជាពលរដ្ឋឲ្យមានកាប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋ រស់នៅទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ ជួរភ្នំ និងខេត្តនៅតំបន់មាត់សមុទ្ទ។
ជាមួយគ្នានោះ អ្នកនេសាទ និងអ្នកដំណើរសមុទ្ទ ក្រសួងសូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ ៗ ចាប់ពីថ្ងៃទី ០៧-០៩ ខែតុលា៕