ខ្មែរប៉ុស្ដិ៍ Close

    ខ្យល់កន្ត្រាក់បោកបក់ខ្លាំងបណ្ដាលអោយស្លាកប៉ាណូនិងដើមឈើបាក់រលំជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1730
    ខ្យល់កន្ត្រាក់បោកបក់ខ្លាំងបណ្ដាលអោយស្លាកប៉ាណូនិងដើមឈើបាក់រលំជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញខ្យល់កន្ត្រាក់បោកបក់ខ្លាំងបណ្ដាលអោយស្លាកប៉ាណូនិងដើមឈើបាក់រលំជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ ៖ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៨នេះ មានករណីខ្យល់កន្ត្រាក់បោកបក់ក្នុងរាជធានីភ្នំពេញ បណ្ដាលអោយស្លាកប៉ាណូចំនួន២ទីតាំងនិងដើមឈើប៉ុន្មានទីតាំងទៀតបានបាក់រលំសង្កត់យានយន្តប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវ និងបណ្ដាលអោយប្រជាពលរដ្ឋមួយចំនួនរងរបួសផងដែរ។

    ទីតាំងទីមួយស្លាកប៉ាណូបានបាក់រលំនោះគឺនៅចំណុចក្បែររង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ទីតាំងទី២នៅចំណុចក្បែរច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទីតាំងទី៣បាក់រលំដើមឈើ១មួយដើមធំនៅចំណុចក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
    ក្នុងគ្រោះថ្នាក់នេះគឺពុំមានបណ្ដាលអោយមនុស្សស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

    អត្ថបទទាក់ទង