ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១នាក់ នៅថ្ងៃសុក្រនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 33
ក្រសួងសុខាភិបាល ប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១នាក់ នៅថ្ងៃសុក្រនេះ រូបតំណាង (rfi)

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ទី ២ ខែតុលា ឆ្នាំ ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន ១នាក់ និងមិនមានអ្នកជាសះស្បើយថ្មីនោះទេ។

អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១នាក់នោះគឺជាស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាននៅ ស្នាក់នៅភូមិក្ដុល ឃុំក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអាមេរិក ដោយបានប្ដូរជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់)។ នាងបានមកដល់កម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៧៨នាក់ (ស្រី្ត ៥៥នាក់ និងបុរស ២២៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋកើនឡើងដល់ចំនួន ៣នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុករបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង