ខ្មែរប៉ុស្ដិ៍ Close

ទីបំផុត! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ ត្រូវប្រកាសដំឡើងដល់ ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ មុខរបរ 26
ទីបំផុត! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ ត្រូវប្រកាសដំឡើងដល់ ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ (Video inside) ទីបំផុត! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ ត្រូវប្រកាសដំឡើងដល់ ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ (Video inside)

(ភ្នំពេញ)៖ បន្ទាប់ពីបើកការចរចាអស់រយៈពេលច្រើនខែ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានសម្រេចចុងក្រោយ ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នៅព្រឹកមិញ។

ក្នុងការប្រជុំសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ១៩០ដុល្លារ ពោលគឺចង់រក្សាចំនួនប្រាក់ឈ្នួលកម្មករ ឱ្យនៅដូចឆ្នាំ២០២០ដដែល ដោយសារតែវិបត្តិកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់២ដុល្លារបន្ថែមទៀតលើតួលេខ១៩០ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។

កិច្ចប្រជុំសម្រេចចុងក្រោយនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាសភាពត្រីភាគី មានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគនិយោជកផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕

អត្ថបទទាក់ទង