ខ្មែរប៉ុស្ដិ៍ Close

មេដឹកនាំកូរ៉េទាំង២ សន្យាថា នឹងមានកិច្ចប្រជុំជាច្រើនទៀត ខណៈកិច្ចប្រជុំកំពូល នៅតែបន្តដំណើរការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
មេដឹកនាំកូរ៉េទាំង២ សន្យាថា នឹងមានកិច្ចប្រជុំជាច្រើនទៀត ខណៈកិច្ចប្រជុំកំពូល នៅតែបន្តដំណើរការ មេដឹកនាំកូរ៉េទាំង២ សន្យាថា នឹងមានកិច្ចប្រជុំជាច្រើនទៀត ខណៈកិច្ចប្រជុំកំពូល នៅតែបន្តដំណើរការ

ហ្គូយ៉ាងៈ មន្ត្រីជាន់ខ្ពស់មួយរូប មកពីវិមានខៀវ ដែលជាកន្លែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានមួយចំនួន នៅរសៀលថ្ងៃនេះថា បណ្តាមេដឹកនាំកូរ៉េខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ ហៅកាត់ថា (DPRK) បានសន្យាថា នឹងមានកិច្ចប្រជុំជាច្រើនទៀត បន្ទាប់ពីកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រនេះ ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសានេះ ។

លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានជួបប្រជុំគ្នាជាផ្លូវការ អស់រយៈពេលជាង១ម៉ោង កាលពីព្រឹកមិញនេះ នៅឯផ្ទះសន្តិភាព ដែលជាផ្នែកមួយនៃទឹកដីកូរ៉េខាងត្បូង ប៉ាន់ ម៉ុនជុម ដែលប្រទេសកូរ៉េទាំងពីរបានបែងចែកជាពីរ ចាប់តាំងពីបញ្ចប់សង្គ្រាមកូរ៉េ នៅឆ្នាំ១៩៥៣ ។

ទន្ទឹមនឹងនេះដែរ មេដឹកនាំទាំងពីរបានបន្តកិច្ចប្រជុំនៅជុំទី២ទៀត បន្ទាប់ពីបានពិភាក្សាគ្នាកាលពីព្រឹកមិញនោះ៕