ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បន្ថែម​ថវិកា ៥​លាន​ដុល្លារ ដើម្បី​ជួយកសិករ​ចិញ្ចឹម​ត្រី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បន្ថែម​ថវិកា ៥​លាន​ដុល្លារ ដើម្បី​ជួយកសិករ​ចិញ្ចឹម​ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បន្ថែម​ថវិកា ៥​លាន​ដុល្លារ ដើម្បី​ជួយកសិករ​ចិញ្ចឹម​ត្រី

ក្នុងពេល​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ​អ្នក​ចិញ្ចឹម​ត្រី​កង្កែប នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​ ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស បន្ថែម​ចំណាយ ៥​លាន​ដុល្លារ​ទៀត ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ពង្រីក​ឲ្យ​កសិករ​ចិញ្ចឹម​ត្រី​។

​មកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បាន​ទម្លាក់​ថវិកា ៥០​ម៉ឺន​ដុល្លារ ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួយ​ដល់​ប្រជាកសិករ ចិញ្ចឹម​ត្រី កន្លងមក​។ ក្នុងនោះ មន្ត្រី​ជំនាញ​កសិកម្ម បាន​ផ្តល់នូវ​ឧបករណ៍​សម្ភារៈ ព្រមទាំង​បច្ចេកទេស ចុះទៅ​បង្ហាត់បង្ហាញ​ដល់​ប្រជាកសិករ ឲ្យ​ចិញ្ចឹម​ត្រី សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​សម្រាប់​លក់ដូរ បម្រើ​ឲ្យ​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​៕​

អត្ថបទទាក់ទង