ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើជូនសាធារណជនបានចំនួនជិត៥ម៉ឺនដើមហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 41

ក្នុងរយៈពេលជាងមួយខែនៃយុទ្ធនាការដាំ និងចែកចាយកូនឈើក្នុងរដូវវស្សាឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើគ្រប់ប្រភេទដូចជា គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ រំដួល គុយ សិរមាន់ ផ្កាក្ងោក ផ្កាឥន្ទនេលជាដើម ជូនដល់ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅបានចំនួនជិត៥មុឺនដើម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ និងបង្កើនគម្របព្រៃឈើឲ្យប្រសើរឡើងវិញ ទាំងក្នុងតំបន់សៀមរាប អង្គរ និងតាមបណ្តាខេត្តនានា។ ការផ្តល់ជូនទាំងនោះមានដូចជា៖

  • មន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន៣,០០០ដេីម
  • ទីបញ្ជាការយោធភូមិភាគ៤ ចំនួន៥,០០០ដើម
  • រដ្ឋបាលស្រុកបន្ទាយស្រី ចំនួន១,៥០០ដើម
  • រដ្ឋបាលស្រុកក្រឡាញ់ ចំនួន៣,០០០ដើម
  • សាលាសង្កាត់គោកចក ចំនួន១,៥០០ដើម
  • មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៣,៣០០ដើម
  • ធនាគារជាតិនៃកម្ពុជា ចំនួន៨៥០ដើម
  • ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ចំនួន១០,៧០០ដើម

ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ(ទឹកអូគូលែន) ចំនួន២,០០០ដើមក្រៅពីនោះមានសាលារៀន វត្តអារាម ក្រុមហ៊ុន អង្គការ សហគមន៍ និងប្រជាពលរដ្ឋចំនួន១៦,៩៨០ដើមទៀត៕