ខ្មែរប៉ុស្ដិ៍ Close

កសិដ្ឋានចិញ្ចឹមត្រីក្នុងខេត្តតាកែវមានសមត្ថភាពភ្ញាស់កូនត្រីជាង២០លានកូនក្នុង១ឆ្នាំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ មុខរបរ 148
កសិដ្ឋានចិញ្ចឹមត្រីក្នុងខេត្តតាកែវមានសមត្ថភាពភ្ញាស់កូនត្រីជាង២០លានកូនក្នុង១ឆ្នាំ កសិដ្ឋានចិញ្ចឹមត្រីក្នុងខេត្តតាកែវមានសមត្ថភាពភ្ញាស់កូនត្រីជាង២០លានកូនក្នុង១ឆ្នាំ

កសិដ្ឋានចិញ្ចឹមត្រីក្នុងខេត្តតាកែវ មានសមត្ថភាពភ្ញាស់កូនត្រីជាង២០លានកូនក្នុង១ឆ្នាំ ដើម្បីលក់ទៅអោយកសិករយកទៅចិញ្ចឹមបន្ត ដែលបានជួយកែប្រែជីវភាពប្រជាកសិករឲ្យកាន់តែប្រសើរឡើង ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………………

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ មានប្រសាសន៍ថា ក្នុងខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមត្រីចំនួន២៣កសិដ្ឋាន ដែលមានសមត្ថភាពភ្ញាស់កូនត្រីលក់រហូតដល់ទៅជាង២០លានក្នុង១ឆ្នាំ សំរាប់ចែកជូនកសិករយកទៅចិញ្ចឹមបន្ត ដើម្បីធានាដល់ការផ្គត់ផ្គង់តម្រូវការទីផ្សារ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ។ លោកបានបន្តថា មន្ទីរតែងតែគាំទ្រនិងផ្តល់បច្ចេកទេសក្នុងការចិញ្ចឹម ដើម្បីជាការលើកទឹកចិត្តឲ្យកសិករបង្កើនការចិញ្ចឹម ដែលជាការរួមចំណែកអភិវឌ្ឍវិស័យវារីវប្បកម្មឲ្យមានការរីកចម្រើន ។

សំឡេង ៖ “ ចំពោះការចិញ្ចឹមនេះផងដែរ ក៏យើងកំពុងតែលើកទឹកចិត្តទៅលើវិស័យវារីវប្បកម្មនេះផងដែរ គឺការចិញ្ចឹមត្រីឥឡូវនេះយើងដល់ពេលភ្ញាស់កូនត្រីលក់ហើយ គឺថានៅក្នុងខេត្តតាកែវយើងនេះ មានកសិដ្ឋានកំពុងតែដំណើរការផលិតក្នុងឆ្នាំមួយឆ្នាំ សំរាប់លក់នាំចេញទៅខេត្តផ្សេងនិងចែកចាយនៅក្នុងខេត្តយើងផ្ទាល់នេះ “។

លោកប្រធានមន្ទីរ បានអំពាវនាវដល់កសិករទាំងអស់ក្រោយពីទទួលបាននូវបច្ចេកទេសវារីវប្បកម្ម ដែលមន្រ្តីជំនាញបានចុះណែនាំកន្លងមកនេះ ត្រូវយកទៅអនុវត្តឲ្យក្លាយទៅជាប្រយោជន៍សំរាប់គ្រួសារ ក៏ដូចជាសង្គមជាតិ ។
សូមបញ្ជាក់ថា ត្រីចិញ្ចឹមនៅក្នុងខេត្តតាកែវមានច្រើនប្រភេទ ដូចជាត្រីអណ្តែង ត្រីឆ្តោ ត្រីប្រា ត្រីឆ្ពិន ត្រីឆ្លូញ ត្រីក្រាញ់ ត្រីទីឡាព្យា ជាដើម៕

អត្ថបទទាក់ទង