ខ្មែរប៉ុស្ដិ៍ Close

អតីតមេដឹកនាំ CIA លោក Mike Pompeo ក្លាយជារដ្ឋមន្រ្តីការបរទេសអាមេរិកផ្លូវការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 58
អតីតមេដឹកនាំ CIA លោក Mike Pompeo ក្លាយជារដ្ឋមន្រ្តីការបរទេសអាមេរិកផ្លូវការ អតីតមេដឹកនាំ CIA លោក Mike Pompeo ក្លាយជារដ្ឋមន្រ្តីការបរទេសអាមេរិកផ្លូវការ

(អាមេរិក)៖ ព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថា លោក Mike Pompeo ជារដ្ឋមន្រ្តីក្រសួងបរទេសសហរដ្ឋអាមេរិក នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ​។

ការដាក់អតីតប្រធាន CIA ក្នុងតួនាទីសំខាន់មួយនេះ គឺគោលបំណងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកគោលនយោបាយការបរទេសរបស់អាមេរិកដូចជា កូរ៉េខាងជើង និងអ៊ីរ៉ង់។

សូមជំរាបថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបទៀត បានជួបជា​មួយលោក គីម ជុងអ៊ុន ជាសំងាត់​ក្នុង​​ទីក្រុង​ព្យុងយ៉ាង កាលពីប៉ុន្មាន​សប្ដាហ៍​មុននេះ ដើម្បីជាការត្រួសត្រាយផ្លូវ សម្រាប់ជំនួប​ដោយផ្ទាល់​រវាង លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨៕