ខ្មែរប៉ុស្ដិ៍ Close

សួនច្បារលំអនៅមុខប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ៦០%ហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
សួនច្បារលំអនៅមុខប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ៦០%ហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០ សួនច្បារលំអនៅមុខប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ៦០%ហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០

គម្រោងកែលំអសួននៅមុខប្រាសាទអង្គរវត្តអនុវត្តបានប្រមាណ ៦០ភាគរយហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០០២០ ដែលនឹងជួយលើកកម្ពស់សោភ័ណរម្មណីយដ្ឋានមុខអង្គរកាន់តែស្រស់ស្អាត និងមានភាពបៃតងដែលជាទីទាក់ទាញភ្ញៀវទេសចរ។

ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងតែមមាញឹករៀបចំសួនច្បារ ដាំស្មៅ ផ្កា និងដើមឈើនៅខាងមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីពន្លឿនការកែប្រែបរិវេណនេះឱ្យក្លាយទៅជាសួនច្បារបៃតងប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកំសាន្ត និងថតរូបអនុស្សាវរីយ៍ស្អាតៗ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ប្រាប់ក្រុមការងារអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាអោយដឹងថា គម្រោងកែលំអសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនាពេលបច្ចុប្បន្ននេះ ដំណើរការបានប្រមាណ៦០ភាគរយហើយ ដោយក្រុមការងារជំនាញបានចាប់ផ្តើមអនុវត្តគម្រោងនេះតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។ លោកបន្តថា ការរៀបចំសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព គុណភាព និងជំរុញអោយមានការចូលមកទស្សនា ក្នុងរមណីដ្ឋានអង្គរទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាដើម។

លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានគម្រោងកែលម្អសួននេះប៉ុណ្ណោះទេ គឺមានគម្រោងជាច្រើនទៀតដែលក្រុមការងារបច្ចេកទេសកំពុងអនុវត្តគឺ កិច្ចការងារជួសជុលផ្លូវថ្នល់ ទាំងបរិវេណវង់តូច និងបរិវេណវង់ធំ និងកិច្ចការងារអភិរក្សប្រាង្គប្រាសាទមួយចំនួនទៀត និងការងារពង្រីកគម្របព្រៃឈើ ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរ ដែលកិច្ចការទាំងនេះគឺជារបកគំហើញថ្មីៗ ក្នុងការផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រ និងព័ត៌មានបែបបុរាណវិទ្យា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រោយជំងឺកូវីដ-១៩បានថមថយ។

សូមបញ្ជាក់ថា គម្រោងរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២០មក ហើយនឹងធ្វើការបញ្ចប់គម្រោងនៅចុងឆ្នាំ២០២០ខាងមុខនេះ៕

អត្ថបទទាក់ទង