ខ្មែរប៉ុស្ដិ៍ Close

កាស៊ីណូអាចមានលទ្ធភាពបើកដំណើរការឡើងវិញ និងត្រូវស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីបំពេញលក្ខខណ្ឌបង្ការជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
កាស៊ីណូអាចមានលទ្ធភាពបើកដំណើរការឡើងវិញ និងត្រូវស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីបំពេញលក្ខខណ្ឌបង្ការជំងឺកូវីដ-១៩ កាស៊ីណូអាចមានលទ្ធភាពបើកដំណើរការឡើងវិញ និងត្រូវស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីបំពេញលក្ខខណ្ឌបង្ការជំងឺកូវីដ-១៩

លោកន​ាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូនៅកម្ពុជាអាចបើកទ្វារដំណើរការឡើងវិញ តែត្រូវទៅជួបជាមួយក្រសួងសុខាភិបាល ដើម្បីបំពេញនូវលក្ខខណ្ឌសុខាភិបាលក្នុងការបង្ការការរីករាលដាលជំងឺកូវីដ-១៩។ ដំណើរការនេះគឺសម្រាប់តែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។

ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។

តាមរយៈទំព័រហ្វេសប៊ុក លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺកូវីដ-១៩»។

សូមបញ្ជាក់ថា កាលពីខែមេសា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបិទកាស៊ីណូនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង