ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១ករណីបន្ថែមទៀត និងរកឃើញអ្នកឆ្លងថ្ងៃ ៩ករណីនៅថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ កីឡា - សុខភាព 37
កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១ករណីបន្ថែមទៀត និងរកឃើញអ្នកឆ្លងថ្ងៃ ៩ករណីនៅថ្ងៃនេះ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ១ករណីបន្ថែមទៀត និងរកឃើញអ្នកឆ្លងថ្ងៃ ៩ករណីនៅថ្ងៃនេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅថ្ងៃសៅរ៍ទី ២៧ ខែមិថុនា ឆ្នាំ២០២០ នេះថា អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតត្រូវបានព្យាបាលអោយជាសះស្បើយ ប៉ុន្តែបានរកឃើញអ្នកឆ្លងថ្មីចំនួន ៩នាក់ថ្មីទៀត។ តួរលេខនេះបានធ្វើអោយចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១២៩នាក់ កំពុងសម្រាកព្យាបាលបន្តចំនួន ១០នាក់ ក្នុងចំណោមអ្នកឆ្លងសរុបទាំងអស់ចំនួន ១៣៩នាក់។

អ្នកជំងឺដែលបានជាសះស្បើយនោះគឺបុរសខ្មែរ-អាមេរិកាំង អាយុ៦៦ឆ្នាំ ជាអ្នករស់នៅសហរដ្ឋអាមេរិក មានអាសយដ្ឋាននៅក្នុងប្រទេសកម្ពុជា និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។

រីឯអ្នកឆ្លងថ្មីចំនួន ៩ករណីនោះវិញមានដូចជា៖

  • ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ ១នាក់
  • បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ ១នាក់
  • បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ ១នាក់
  • បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ ២នាក់
  • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ ៣នាក់
  • បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២២ឆ្នាំ ១នាក់

ពួកគេទាំងនេះជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់ ហើយបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ បច្ចុប្បន្នពួកគេទាំង ៩នាក់នេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គួរបញ្ជាក់ថា អ្នកដំណើរសរុបនៅលើជើងហោះហើរនោះមានអ្នកដំណើរសរុបចំនួន ៤០នាក់ ហើយ ៣១នាក់ផ្សេងទៀត ទទួលលទ្ធផលតេស្តអវិជ្ជមាន និងត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដែល៖

  • អ្នកដំណើរជនជាតិខ្មែរចំនួន ១៥នាក់ ត្រូវបានដាក់អោយនៅមណ្ឌលរងចាំមូលដ្ឋានទ័ពអាកាសដើម្បីរងចាំការដឹកបញ្ជូនទៅបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមបណ្ដាខេត្តដែលពួកគាត់រស់នៅរៀងៗខ្លួន
  • រីឯអ្នកដែលរស់នៅទីក្រុងភ្នំពេញ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែក្រោម
  • ចំណែកឯអ្នកដំណើរជនជាតិឥណ្ឌូណេស៊ីនិងវៀតណាម សរុបទាំងអស់ចំនួន ១៦នាក់ បានជ្រើសរើសបង់ថ្លៃស្នាក់នៅ ធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ ដើម្បីតាមដានស្ថានភាពសុខភាពបន្ត។

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង