ខ្មែរប៉ុស្ដិ៍ Close

តូបលក់ដូរទី១១ នៅមុខប្រាសាទអង្គរវត្តត្រូវបានអាជីវករបន្តស្ម័គ្រចិត្តរុះរើចេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 36

គម្រោងកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនទៅមុខជានិច្ចក្នុងនោះអាជីវករជាបន្តបន្ទាប់បានស្ម័គ្រចិត្តរុះរើសំណង់អា គារនិងតូបលក់ដូរដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរាមានលទ្ធភាពក្នុងការសម្រេចឱ្យបានគម្រោងដ៏មានសារសំខាន់មួយនេះ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សំណង់តូបលក់ ដូរទី១១ហើយដែលស្ម័គ្រចិត្តរុះរើចេញពីបរិវេណមុខប្រា សាទអង្គរវត្ត។ លោកស្រី ម៉ោញ ស៊ីណាត ដែលលក់ដូរនៅទីតាំងនេះរយៈពេល២៨ឆ្នាំមកហើយបាននិយាយថា លោកស្រីយល់ព្រមរើតូបលក់ដូរនេះដើម្បីរួមចំណែកកិច្ច ការអភិវឌ្ឍនិងការរៀបចំបរិស្ថានមុខអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ។ លោកស្រីបន្ដថាមានសុទិដ្ឋិនិយមចំពោះការងារអភិវឌ្ឍន៍​ ហើយជឿថា ខ្លួនឯងនឹងទទួល ផលចំណេញច្រើនចំពោះវិស័យទេសចរណ៍នៅប្រាសាទ អង្គរវត្តនេះ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកកិច្ចការរៀបចំកែលម្អបរិវេណមុខប្រាសាទ អង្គរវត្ត បានកោតសរសើរចំពោះការលះបង់និងការសហ ការចូលរួមពីម្ចាស់អាជីវកម្មនានាដែលបានសហការជាមួ យអាជ្ញាធរជាតិអប្សរាសម្រេចការងារតាមផែនការដែលបានគ្រោងទុក។ លោក បានបន្ថែមថាការចូលរួមនេះជាឥរិយាបថដ៏ប្រពៃប្រកបដោយឆន្ទៈខ្ពស់ចំពោះសង្គមជាតិ និងគិតប្រយោជន៍រួមជាធំ​ ហេីយសូមអំពាវនាវដល់អាជីវ ករដ៏ទៃទៀតឱ្យស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរជាតិអប្ស រាក្នុងការរុះរេីតូបចាស់ចេញ​ដេីម្បីទទួលបានតូបថ្មី។

តាមការបញ្ជាក់ពីលោកអគ្គនាយរង អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេ ណមុខប្រាសាទអង្គរវត្ត និងត្រពាំងសេសដែលសរុបជាង ១០០តូប ឱ្យបាននៅត្រឹមចុងខែ សីហាខាងមុខនេះ។ ការលក់ដូរនានានឹងបញ្ចូលទៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងមមាញឹកក្នុងការសាងសង់ និងគ្រោងដំណើរ ការការលក់ដូរនៅក្នុងខែកញ្ញាឆ្នាំ២០២០នេះ៕

អត្ថបទទាក់ទង