ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅកម្ពុជាមិនទាន់មានក្រុមហ៊ុន វិនិយោគណាមួយប្រកាសក្ស័យធននោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅកម្ពុជាមិនទាន់មានក្រុមហ៊ុន វិនិយោគណាមួយប្រកាសក្ស័យធននោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅកម្ពុជាមិនទាន់មានក្រុមហ៊ុន វិនិយោគណាមួយប្រកាសក្ស័យធននោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជាមិនទាន់មានក្រុមហ៊ុនវិនិយោគណាមួយប្រកាសក្ស័យធននោះទេទោះ បីទោះបីជួបវិបត្តិកូវីដ-១៩ ក៏ដោយ។ លោកបានអះអាងថា ជំងឺកូវីដនេះមិនអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដួលនោះឡើយ ហើយអ្នកដែលលើកឡើងថាកម្ពុជាមានវិបត្តិសេដ្ឋកិច្ចនោះ គឺមិនមែនតែកម្ពុជាទេ គឺពិភពលោកទាំងមូលដែលរងនូវវិបត្តិដោយសារតែជំងឺកូវីដ-១៩នេះ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាក៏មិនខ្វះសាច់ប្រាក់ក្នុងការបើកផ្តល់ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនោះឡើយ៕

អត្ថបទទាក់ទង