ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលកម្ពុជា៖ រកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ១នាក់ និងមិនមានករណីឆ្លងថ្មីនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
ក្រសួងសុខាភិបាលកម្ពុជា៖ រកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ១នាក់ និងមិនមានករណីឆ្លងថ្មីនោះទេ ក្រសួងសុខាភិបាលកម្ពុជា៖ រកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ១នាក់ និងមិនមានករណីឆ្លងថ្មីនោះទេ

ក្រសួងសុខាភិបាល បានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំងអស់កើនដល់១២៦នាក់ ចំណែកអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់។ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយនៅពេលនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន បានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

អត្ថបទទាក់ទង