ខ្មែរប៉ុស្ដិ៍ Close

រួមគ្នាថែរក្សាការពារសុខសន្តិភាព ទើបធានាបានគង់វង្សនូវការអភិវឌ្ឍលើគ្រប់វិស័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 24
រួមគ្នាថែរក្សាការពារសុខសន្តិភាព ទើបធានាបានគង់វង្សនូវការអភិវឌ្ឍលើគ្រប់វិស័យ រួមគ្នាថែរក្សាការពារសុខសន្តិភាព ទើបធានាបានគង់វង្សនូវការអភិវឌ្ឍលើគ្រប់វិស័យ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏សែនអភ័ព្វមួយដែលជួបតែការប្រយុទ្ធគ្នារវាងជាតិសាសន៍ឯងអស់ពេលរាប់រយឆ្នាំមកហើយធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំស្ទើរគ្មានសល់។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងបន្ថែមទៀតថា រហូតដល់ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបកម្ពុជាអាចមានលទ្ធភាពបង្រួបបង្រួមគ្រប់កម្លាំងភាគីឱ្យក្លាយជាកម្លាំងជាតិតែមួយទទួលបានការឯកភាពជាតិពេញលេញនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនសង្គមជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិឱ្យបានគង់វង្សឋិតថេរចីរកាលជារៀងរហូត៕

អត្ថបទទាក់ទង